៣០-មិថុនា-២០១៨ / លោកឆឺយ ប៊ុនធឿន អគ្គលេខាធិការរងគណបក្ស៖
-------------------------------
បញ្ហាមិនមែននៅត្រង់ប្រជាពលរដ្ឋខ្មែរល្ងង់មិនចេះគូសសញ្ញាធិក ✅ នៅក្នុងប្រអប់បួនជ្រុងទ្រវែងតូចទេ។ បើត្រឹមបញ្ហានេះមែន យើងអាចដោះស្រាយបានយ៉ាងងាយតាមរយៈតួនាទីរបស់អនុប្រធានការិយាល័យបោះឆ្នោតដែលត្រូវណែនាំគ្រប់អ្នកបោះឆ្នោតអំពីរបៀបនៃការគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ។ អោយតែអនុប្រធានណែនាំក្នុងទម្រង់នេះ ហើយ គជប រួមទាំងភាគីពាក់ព័ន្ធសំរុកនាំគ្នាផ្សព្វផ្សាយអំពីរបៀបគូសតាមស្តង់ដាររួមតែមួយគត់គឺគូសសញ្ញាធិក ✅ច្បាស់ណាស់ថា លទ្ធផលចេញមកគឺសញ្ញាធិក ✅ គ្រប់ៗតែសន្លឹកឆ្នោតហ្នឹង។ តែបញ្ហានៅត្រង់ថា គេបានដាក់ម៉ូគ្នារួចស្រេចទៅហើយ គេបានចំណេញពីការដាក់ម៉ូបែបនេះច្រើនអាណត្តិរួចមកហើយ ដែលការដាក់ម៉ូនេះ កើតចេញពីការទិញលក់សន្លឹកឆ្នោត សម្លុតបំភ័យ គំរាមកំហែង ឬកៀបសង្កត់តាមរូបភាពណាមួយពីក្រុមណាមួយទេតើ ដែលជាហេតុពិតប្រាកដនោះ។ ហើយបើការបោះឆ្នោតមួយដែលទុកឱកាស បង្កឱកាសអោយ មនុស្សមួយក្រុមណានោះអាចទិញលក់សន្លឹកឆ្នោត អាចសម្លុតបំភ័យ អាចគំរាមកំហែង អាចកៀបសង្កត់អ្នកបោះឆ្នោតតាមរូបភាពណាមួយបែបហ្នឹង តើការបោះឆ្នោតបែបនេះ មានភាពសម្ងាត់អីទៀត? មិនបាយឡុកបាយឡ ហើយ? ចាយលុយអស់រាប់សិបលានដុល្លា ហើយមើលរបៀបនៃការធ្វើការ របស់ គជប ដែលជាស្ថាប័នរបស់ជាតិមួយមើល៍ ដូចកូនក្មេងទើបរៀនធ្វើការ៕