Natural សុបិន​រួម​របស់​ពួក​យើង "មាតុ​ភូមិ​មួយ​ដែល​ពួក​យើង​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា​ក្នុង​ភាព​ជា​ម្ចាស់​" Natural

បាវចនា គ.ស.ប "រួម​គិត រួមធ្វើ​ រួម​ទទួល​ខុស​ត្រូវ" សុបិន​រួម​របស់​ពួក​យើង "មាតុ​ភូមិ​មួយ​ដែល​ពួក​យើង​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា​ក្នុង​ភាព​ជា​ម្ចាស់​" ចំ​ណុច​​ចាប់​ផ្តើម​នៃ​សកម្មភាពនយោបាយ​របស់​ គ.ស.ប "ពន្យល់ ពន្យល់ ពន្យល់ ...ពន្យល់​លើ​គោលធំៗ​ចំនួនបី ៖ សីលធម៌សង្គម ព្រះធម៌ និង​នយោបាយ/ប្រជាធិបតេយ្យ" ឥរិយាបថនយោបាយ "សុចរិត​ជា​បាតគ្រឹះនៃ​សកម្មភាព​នយោបាយ​របស់​ គ.ស.ប" ធនធាន​មនុស្ស "បេះដូងជួយ​សង្គ្រោះ និង​​ទស្សន​វិស័យ​ភ្លឺថ្លា"
គណប្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (រួមគិត រួមធ្វើ រួមទទួលខុសត្រូវ)​ បាវចនា គ.ស.ប "រួម​គិត រួមធ្វើ​ រួម​ទទួល​ខុស​ត្រូវ" សុបិន​រួម​របស់​ពួក​យើង "មាតុ​ភូមិ​មួយ​ដែល​ពួក​យើង​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា​ក្នុង​ភាព​ជា​ម្ចាស់​" ចំ​ណុច​​ចាប់​ផ្តើម​នៃ​សកម្មភាពនយោបាយ​របស់​ គ.ស.ប "ពន្យល់ ពន្យល់ ពន្យល់ ...ពន្យល់​លើ​គោលធំៗ​ចំនួនបី ៖ សីលធម៌សង្គម ព្រះធម៌ និង​នយោបាយ/ប្រជាធិបតេយ្យ" ឥរិយាបថនយោបាយ "សុចរិត​ជា​បាតគ្រឹះនៃ​សកម្មភាព​នយោបាយ​របស់​ គ.ស.ប" ធនធាន​មនុស្ស "បេះដូងជួយ​សង្គ្រោះ និង​​ទស្សន​វិស័យ​ភ្លឺថ្លា"

Wednesday, July 4, 2018

មនុស្សម្នា​ទូទៅ​មិនទាន់​ដឹង​ទេថា​ មនុស្ស​មិនមែន​ជា​ឆ្កែ​

មនុស្សម្នា​ទូទៅ​មិនទាន់​ដឹង​ទេថា​ មនុស្ស​មិនមែន​ជា​ឆ្កែ​




Share this:

គណបក្សបានរចនា Profile & Cover Facebook ដូចខាងក្រោម ដើម្បីឲ្យសមាជិក និងអ្នកគាំទ្រធ្វើការដាក់តាំងបង្ហាញនៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួន

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដាក់បញ្ជីបេក្ខជនតំណាងរាស្ត្រ២៥មណ្ឌលនៅទូទាំងប្រទេស ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ដូច្នេះដើម្បីចូលរួមជំរុញការផ្សព្វផ្សាយលេខរៀង និងរូបសញ្ញាគណបក្សនៅលើសន្លឹកឆ្នោតទៅដល់សមាជិក និងអ្នកគាំទ្រនៅគ្រប់ទីកន្លែង គណបក្សបានរចនា Profile & Cover Facebook ដូចខាងក្រោម ដើម្បីឲ្យសមាជិក និងអ្នកគាំទ្រធ្វើការដាក់តាំងបង្ហាញនៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនចាប់ពីពេលនេះ៕









Share this:

៣០-មិថុនា-២០១៨ / លោកឆឺយ ប៊ុនធឿន អគ្គលេខាធិការរងគណបក្ស៖

៣០-មិថុនា-២០១៨ / លោកឆឺយ ប៊ុនធឿន អគ្គលេខាធិការរងគណបក្ស៖
-------------------------------


បញ្ហាមិនមែននៅត្រង់ប្រជាពលរដ្ឋខ្មែរល្ងង់មិនចេះគូសសញ្ញាធិក​  នៅក្នុងប្រអប់បួនជ្រុងទ្រវែងតូចទេ។ បើត្រឹមបញ្ហា​នេះមែន​ យើងអាចដោះស្រាយបានយ៉ាងងាយតាមរយៈតួនាទីរបស់អនុប្រធានការិយាល័យបោះឆ្នោតដែលត្រូវណែនាំគ្រប់អ្នកបោះឆ្នោតអំពីរបៀបនៃការគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ។ អោយតែអនុប្រធានណែនាំក្នុងទម្រង់នេះ​ ហើយ​ គជប​ រួមទាំងភាគីពាក់ព័ន្ធសំរុកនាំគ្នាផ្សព្វផ្សាយអំពីរបៀបគូសតាមស្តង់ដាររួមតែមួយគត់គឺគូសសញ្ញាធិក​ ច្បាស់ណាស់ថា​ លទ្ធផលចេញមកគឺសញ្ញាធិក​ ​ គ្រប់ៗតែសន្លឹកឆ្នោតហ្នឹង។ តែ​បញ្ហានៅត្រង់ថា​ គេបានដាក់ម៉ូគ្នារួចស្រេចទៅ​ហើយ​ គេបានចំណេញពីការដាក់ម៉ូបែបនេះច្រើនអាណត្តិរួចមកហើយ​ ដែលការដាក់ម៉ូនេះ​ កើតចេញពីការទិញលក់សន្លឹកឆ្នោត​ សម្លុតបំភ័យ​ គំរាមកំហែង​ ឬកៀបសង្កត់តាមរូបភាពណាមួយពីក្រុមណាមួយទេតើ​ ដែលជាហេតុពិត​ប្រាកដនោះ។ ហើយបើការបោះឆ្នោតមួយដែលទុកឱកាស​ បង្កឱកាសអោយ​ មនុស្សមួយក្រុមណានោះអាចទិញលក់សន្លឹកឆ្នោត​ អាចសម្លុតបំភ័យ​ អាចគំរាម​កំហែង​ អាចកៀបសង្កត់អ្នកបោះឆ្នោតតាមរូបភាពណាមួយបែបហ្នឹង​ តើការបោះឆ្នោតបែប​នេះ​ មានភាពសម្ងាត់អីទៀត? មិនបាយឡុកបាយឡ​ ហើយ? ចាយលុយអស់រាប់សិបលានដុល្លា​ ហើយមើលរបៀបនៃការធ្វើការ​ របស់​ គជប​ ដែលជាស្ថាប័នរបស់ជាតិមួយមើល៍​ ដូចកូនក្មេងទើបរៀនធ្វើការ៕



Share this:

០៣-កក្កដា-២០១៨ / បទសម្ភាសរវាង លោកខឹម វាសនា និង លោក មណ្ឌល កែវ

០៣-កក្កដា-២០១៨ / បទសម្ភាសរវាង លោកខឹម វាសនា និង លោក មណ្ឌល កែវ 
---------------------------------
កាលពីព្រឹកមិញ លោក មណ្ឌល កែវ ប្រធានព័ត៌មានប្រចាំទូរទស្សន៍អាសុីអាគ្នេយ៍ បានសម្ភាសន៍លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្ថិតនៅទីស្នាក់ការកណ្តាល គណបក្សសម្ពន័្ធដើម្បីប្រជាធិបតេយ្យប្រចាំក្រុងភ្នំពេញ ។
ប្រធានបទ : គោលជំហរគណបក្សសម្ពន័្ធដើម្បីប្រជាធិបតេយ្យក្នុងការចូលរួមបោះឆ្នោតថ្នាក់ជាតិនាថ្ងៃ ២៩/កក្កដា/២០១៨ ខាងមុខនេះ ។






Share this:

សេចក្តីជូនដំណឹង ស្តីពី ការហែក្បួនឃោសនាបោះឆ្នោត របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

សេចក្តីជូនដំណឹង ស្តីពី ការហែក្បួនឃោសនាបោះឆ្នោត របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ និងខេត្តព្រៃវែង ភ្នំពេញ៖ ថ្ងៃសៅរ៍ ០៧ កក្កដា ២០១៨ ព្រៃវែង៖ ថ្ងៃអាទិត្យ ០៨ កក្កដា ២០១៨



Share this:

Saturday, December 26, 2015

ផ្សាយ​ផ្ទាល់ [២០១៥-១២-១៨] វិទ្យុ FM105MHz រាជធានីភ្នំពេញ (ប្រមុខបក្ស)

Share this:

ចាក់ផ្សាយ[២០១៥-១២-២៤] វេទិកានា[២០១៤-១២-២១] ​ឃុំ​បារាយណ៍ ស្រុក​ស្រីសន្ធរ​ ខេត្តកំពង់ចាម​​​​​​​​ ភាគ ២

វេទិកា​ជួប​ជា​​មួយ​សមា​ជិក​និង​អ្នក​គាំទ្រ​របស់​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិប​តេយ្យ​ដែលប្រារព្ធធ្វើ នៅ​វត្តបារាយណ៍ព្រះជីធំ ​ឃុំ​បារាយណ៍ ស្រុក​ស្រីសន្ធរ​ ខេត្តកំពង់ចាម។

Share this:

ចាក់ផ្សាយ[២០១៥-១២-២៣] វេទិកានា[២០១៤-១២-២១] ​ឃុំ​បារាយណ៍ ស្រុក​ស្រីសន្ធរ​ ខេត្តកំពង់ចាម​​​​​​​​ ភាគ ១

វេទិកា​ជួប​ជា​​មួយ​សមា​ជិក​និង​អ្នក​គាំទ្រ​របស់​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិប​តេយ្យ​ដែលប្រារព្ធធ្វើ នៅ​វត្តបារាយណ៍ព្រះជីធំ ​ឃុំ​បារាយណ៍ ស្រុក​ស្រីសន្ធរ​ ខេត្តកំពង់ចាម។

Share this:

Wednesday, July 23, 2014

កាល​វិភាគ​វេទិកា ​ក្នុង​ខែ​​​​​​កក្កដា ឆ្នាំ​២០១៤

  1. សេចក្តីជូនដំណឹង
    គណ ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ​ សូម​ជម្រាប​ជូន​ដំណឹង​ជូន​សមាជិក​ អ្នក​គាំទ្រ​ និង​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ឲ្យ​ បាន​ជ្រាបថា​ គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិប​តេយ្យ​ នឹង​រៀប​ចំ​ធ្វើ​វេទិកា​ជួប​ជា​មួយ​សមា​ជិក​ និង​អ្នក​គាំទ្រ​របស់​គណបក្ស​ ដែល​នឹង​ប្រារព្ធ​ធ្វើ​​ទៅ​តាម​ពេលវេលា​ និង​ទី​កន្លែង​ដូច​ខាង​ក្រោម៖
    វេទិកាទី៨៖ ​​ប្រារព្ធ​ធ្វើ​​​​នៅ​​ថ្ងៃអាទិត្យ ​ទី​២៧ ខែ​កក្កដា​ ឆ្នាំ​២០១៤វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក​ ​​​​ ស្ថិត​នៅ​ ​ផ្ទះ​លេខ​០០៥៨ ភូមិ​តា​វៀន​ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប ខេត្ត​សៀម​រាប។(ទាញយក)

    សម្រាប់​ព័ត៌​មាន​លំអិត​បង​ប្អូន​ប្រជា​ពល​រដ្ឋ​អាច​ទាក់​ទង​​តាម​រយៈ​ទូរ​​សព្ទ​លេខ:​ ០១៧ ៨៧ ១៨ ១៩,០១០ ៨៧ ១៨ ១៩។ [ថ្មី]

    វេទិកាទី៧៖ ប្រារព្ធ​ធ្វើ​ នៅ​ថ្ងៃ​​សៅរិ៍ ទី​២៦ ​ខែកក្កដា​ ឆ្នាំ២០១៤​ វេលា​ម៉ោង ៨​:៣០ ​នាទី​ព្រឹក​ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេ​​យ្យ​ ប្រចាំ​ខេត្ត​បាត់​ដំបង​ ស្ថិត​នៅ​​​ភូមិ​បេង​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង់​។ (ទាញយក)

    សម្រាប់​ព័ត៌​មាន​លំអិត​បង​ប្អូន​ប្រជា​ពល​រដ្ឋ​អាច​ទាក់​ទង​​​​តាម​រយះ​ទូរ​ស័ព្ទ​លេខ​០៩២ ៥៣ ២០០៣ / ០៩៣ ៧០ ៥៦ ៥៦[ថ្មី]​
    វេទិកាទី៦៖ ​​ប្រារព្ធ​ធ្វើ​​​​នៅ​​ថ្ងៃសុក្រ ​ទី២៥ ខែ​កក្កដា​ ឆ្នាំ​២០១៤ វេលា​ម៉ោង ១:៣០ នាទី​រសៀល​ ​​​​ ស្ថិត​នៅ​​ ស្ថិត​ភូមិផ្តាច់ព្រាត់​ ឃុំ​បវេល ស្រុកបវេល ខេត្តបន្ទាយបាត់តំបង។(ទាញយក)

    សម្រាប់​ព័ត៌​មាន​លំអិត​បង​ប្អូន​ប្រជា​ពល​រដ្ឋ​អាច​ទាក់​ទង​​តាម​រយៈ​ទូរ​​សព្ទ​លេខ:​ 012 36 16 26 / 098 36 16 26។ [ថ្មី] 

    វេទិកាទី៥៖ ​​ប្រារព្ធ​ធ្វើ​​​​នៅ​​ថ្ងៃអាទិត្យ ​ទី២០ ខែ​កក្កដា​ ឆ្នាំ​២០១៤វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក​ ​​​​ ស្ថិត​នៅ​​ផ្ទះ​លោក និវ ស៊ីណោយ​ ស្ថិត​ភូមិពន្លៃថ្មី​ ឃុំ​ទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។(ទាញយក)

    សម្រាប់​ព័ត៌​មាន​លំអិត​បង​ប្អូន​ប្រជា​ពល​រដ្ឋ​អាច​ទាក់​ទង​​តាម​រយៈ​ទូរ​​សព្ទ​លេខ:​ 092 32​ 40 49 / 098 98 07 11។ [ចប់]

    វេទិកាទី៤៖ ​​ប្រារព្ធ​ធ្វើ​​​​នៅ​​ថ្ងៃសៅរិ៍ ​ទី​១៩ ខែ​កក្កដា​ ឆ្នាំ​២០១៤ វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក​ ​​​​ ស្ថិត​នៅ​​ផ្ទះ​ លោក យឿត ស្ថិត​ភូមិរការ ឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប។(ទាញយក)

    សម្រាប់​ព័ត៌​មាន​លំអិត​បង​ប្អូន​ប្រជា​ពល​រដ្ឋ​អាច​ទាក់​ទង​​តាម​រយៈ​ទូរ​​សព្ទ​លេខ:​ 096 551 75 79 / 017 87 18 19 ។ [ចប់] 

    វេទិកាទី៣៖ ​​ប្រារព្ធ​ធ្វើ​​​​នៅ​​ថ្ងៃអាទិត្យ ​ទី​១៣ ខែ​កក្កដា​ ឆ្នាំ​២០១៤វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក​ ​​​​ ស្ថិត​នៅ​​ផ្ទះ​លោក សែ បូរា​ ស្ថិត​ក្នុង​ភូមិឈូក ឃុំ​សន្លុង​ ស្រុកខ្សាច់កណ្តាល​ ខេត្ត​កណ្តាល។(ទាញយក)

    សម្រាប់​ព័ត៌​មាន​លំអិត​បង​ប្អូន​ប្រជា​ពល​រដ្ឋ​អាច​ទាក់​ទង​​តាម​រយៈ​ទូរ​​សព្ទ​លេខ:​ 096 96 99 199 / 097 23 40 669 ។ [ចប់]

    វេទិកាទី២៖ ​​ប្រារព្ធ​ធ្វើ​​​​នៅ​​ថ្ងៃសៅរិ៍ ​ទី​១២ ខែ​កក្កដា​ ឆ្នាំ​២០១៤ វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក​ ​​​​ ស្ថិត​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​អញ្ចាញ​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង។(ទាញយក)

    សម្រាប់​ព័ត៌​មាន​លំអិត​បង​ប្អូន​ប្រជា​ពល​រដ្ឋ​អាច​ទាក់​ទង​​តាម​រយៈ​ទូរ​​សព្ទ​លេខ:​ 015 67 44 / 090 44 67 44។ [ចប់]

    វេទិកាទី១៖ ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​​អាទិត្យ​ ទី​០៦ ខែ​កក្កដា ឆ្នាំ ២០១៤ វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក​ ​​​ស្ថិត​នៅទី​ស្នាក់​ការ​កណ្តាល​ ផ្ទះលេខ ១០៨B2 ផ្លូវ ៣១៥ សង្កាត់បឹងកក់​ពីរ​ ​ខណ្ឌ​ទួល​គោក ​រាជ​ធានី​ភ្នំ​ពេញ (ទាញយក)

    សម្រាប់ ​ព័ត៌​មាន​លំអិត​បង​ប្អូន​ប្រជា​ពល​រដ្ឋ​អាច​ទាក់​ទង​​តាម​រយៈ​ទូរ​​ ស័ព្ទ​លេខ៖ ០១០ ៥៣ ២០០៣​, ០១១ ៥៣ ២០០៣, ០១២ ៥៣ ២០០៣, ០១៣ ៥៣ ២០០៣, ០១៥ ៥៣ ២០០៣, ០៩០ ៥៣ ២០០៣, ០១២ ៣៦ ៣៦ ២២ (ព័ត៌មានបន្ថែម) [ចប់]

    ​​សូម​បញ្ជាក់​ថា​លោក​ ខឹម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ​ នឹង​ចូល​រួម​ជាវាគ្មិន​ក្នុង​វេទិកា​នេះ​។
    អាស្រ័យ ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​ បង​ប្អូន​ប្រជា​ពលរដ្ឋ​ អាច​ចូល​រួម​ស្តាប់​ បញ្ចេញ​មតិ​យោបល់​ ឬ​សាក​សួរ​ដេញដោល​ ទៅ​កាន់​លោក​វាគ្មិន​ ក្នុង​វេទិកា​នេះ​ដោយ​សេរី​ ឬ​តាម​រយះ​កម្ម​វិធី​Paltalkក្នុង​បន្ទប់ Koun Khmer។​ ​សូម​អរគុណ!

Share this:

វេទិការសាធារណ នៅសៀមរាប


Share this:

Sunday, April 13, 2014

វេទិកាពិភាក្សាសួរដេញដោល ថ្ងៃ សៅរ៏ ទី០៥ ខែមេសា ឆ្នាំ ២០១៤

វេទិកាពិភាក្សាសួរដេញដោល ថ្ងៃ សៅរ៏ ទី០៥ ខែមេសា ឆ្នាំ ២០១៤
វេទិកាពិភាក្សាសួរដេញដោល ថ្ងៃ សៅរ៏ ទី០៥ ខែមេសា ឆ្នាំ ២០១៤

ចុចទីនេះដើម្បីទាញយក និង ស្តាប់ ៖ សំលេង
ទាញយក ៖ ​សារសំលេង
ប្រភពពី : Khem Veasna Blog

Share this: