Natural សុបិន​រួម​របស់​ពួក​យើង "មាតុ​ភូមិ​មួយ​ដែល​ពួក​យើង​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា​ក្នុង​ភាព​ជា​ម្ចាស់​" Natural

បាវចនា គ.ស.ប "រួម​គិត រួមធ្វើ​ រួម​ទទួល​ខុស​ត្រូវ" សុបិន​រួម​របស់​ពួក​យើង "មាតុ​ភូមិ​មួយ​ដែល​ពួក​យើង​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា​ក្នុង​ភាព​ជា​ម្ចាស់​" ចំ​ណុច​​ចាប់​ផ្តើម​នៃ​សកម្មភាពនយោបាយ​របស់​ គ.ស.ប "ពន្យល់ ពន្យល់ ពន្យល់ ...ពន្យល់​លើ​គោលធំៗ​ចំនួនបី ៖ សីលធម៌សង្គម ព្រះធម៌ និង​នយោបាយ/ប្រជាធិបតេយ្យ" ឥរិយាបថនយោបាយ "សុចរិត​ជា​បាតគ្រឹះនៃ​សកម្មភាព​នយោបាយ​របស់​ គ.ស.ប" ធនធាន​មនុស្ស "បេះដូងជួយ​សង្គ្រោះ និង​​ទស្សន​វិស័យ​ភ្លឺថ្លា"
គណប្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (រួមគិត រួមធ្វើ រួមទទួលខុសត្រូវ)​ បាវចនា គ.ស.ប "រួម​គិត រួមធ្វើ​ រួម​ទទួល​ខុស​ត្រូវ" សុបិន​រួម​របស់​ពួក​យើង "មាតុ​ភូមិ​មួយ​ដែល​ពួក​យើង​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា​ក្នុង​ភាព​ជា​ម្ចាស់​" ចំ​ណុច​​ចាប់​ផ្តើម​នៃ​សកម្មភាពនយោបាយ​របស់​ គ.ស.ប "ពន្យល់ ពន្យល់ ពន្យល់ ...ពន្យល់​លើ​គោលធំៗ​ចំនួនបី ៖ សីលធម៌សង្គម ព្រះធម៌ និង​នយោបាយ/ប្រជាធិបតេយ្យ" ឥរិយាបថនយោបាយ "សុចរិត​ជា​បាតគ្រឹះនៃ​សកម្មភាព​នយោបាយ​របស់​ គ.ស.ប" ធនធាន​មនុស្ស "បេះដូងជួយ​សង្គ្រោះ និង​​ទស្សន​វិស័យ​ភ្លឺថ្លា"

Thursday, July 4, 2013

ស្ត្រី​ម្នាក់​ ជា​សកម្មជន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​រង​ការវាយដំ​

​សកម្មជន​ម្នាក់​នៃ​គណបក្ស​សម្ព័ន្ធ​ដើម្បី​​ប្រ​ជា​ធិ​ប​តេយ្យ​ អះ​អាង​ថា ខ្លួន​ត្រូវ​បាន​រង​ការ​វាយដំ​រហូត​ដល់​សន្លប់​ ពី​​​សំ​ណាក់​​​ស​​កម្ម​ជន​​របស់​​​គ​ណ​បក្ស​​ប្រ​ជា​ជន​​កម្ពុជា កាល​​​ពី​​យប់​​ថ្ងៃ​​ទី​៣​ ខែ​កក្កដា ​ឆ្នាំ​២០១៣​នេះ​។​
​លោក កូវ គា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល នៃ​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ស្ត្រី​រងគ្រោះ​ ជា​សកម្មជន​គណបក្ស​នេះ ​ឈ្មោះ​ ប៉ុល សុ​ភី អាយុ​២៥​ឆ្នាំ ជា​អ្នកលក់ដូ​គ្រឿងទេស នៅ​សង្កាត់​ខ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ លោក​បន្តថា ជម្លោះ​ហិង្សា​នេះ កើតឡើង​ខណៈ​បុរស​ឈ្មោះ ញ៉ាញ់ អះអាង​ជា​​សកម្មជន​គណបក្ស​ប្រជាជន​​កម្ពុជា បាន​មក​ទិញ​កាត​ទូរស័ព្ទ​ពី​ជនរងគ្រោះ តែ​មិន​ព្រម​ប្រគល់​ប្រាក់​ថ្លៃ​កាត​នោះទេ ហើយ​នៅពេល​ដែល​ស្ត្រី​រង​គ្រោះ​​​តាម​ទារ ជនល្មើស​​បាន​ស្រែក​​សំឡុត​​ថា ខ្លួន​បាន​ស្គាល់​ច្បាស់​ថា​ស្ត្រី​រង​គ្រោះ​​ជា​សកម្ម​ជនគ​ណ​បក្ស​”​ជួង​” រួច​ក៏​ស្ទុះ មក​វាយ​ដំ​រហូត​ដល់​សន្លប់ ៖ "ជាធម្មតា​គឺ​យើង​ត្រូវ​យក​ លុយ​ពី​អ្នក​ទិញ​ ។ គាត់​ថាទេ មែន​ត្រូវ​ទាពីខ្ញុំទេ គាត់​ទិញ​ឲ្យ​គេ​ ដល់​ពេល​ប្រ​កែក​ចុះ​ឡើងៗ​​បុរស​​​ហ្នឹង​ថា ហែង​កុំខ្លាំង​ពេក​ អញស្គាល់​ហើយ​អា​គណបក្ស​ជួង​ហ្នឹង​នោះ អញមក​ពី​គណបក្ស​ប្រ​ជា​ជន​ ហែង​​កុំចង់​ខ្លាំង​ជាមួយ​អញនោះ​ គាត់​និយាយ​អញ្ចឹងណាស់​ ដល់​ពេល​ទាស់​សំដី​គ្នា​ចុះ​ឡើង​ៗ ក៏ស្ទុះ​ទៅ​វាយអ្នក​ស្ម័គ្រចិត្ដ​របស់​យើង​ហ្នឹង គាត់​ជា​នារី វាយ​ឡើង​សន្លប់​" ។
​លោក កូវ គា ឲ្យដឹងទៀតថា ក្រោយពី​កើតហេតុ​សមត្ថកិច្ច ​បាន​ចាប់​ជនល្មើស​យកទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​ភ្លាមៗ​។ ប៉ុន្តែ​VOD មិនអាច​សុំ​ការបំភ្លឺ​បន្ថែម​ពី​អធិ​ការ​ន​គរ​​បាល​​ខណ្ឌ ​សែន​សុខ បាន​នៅឡើយ​ទេ​។​
​នេះ​ជា​ករណី​ទី​១ ដែល​ទទួលបាន ចំពោះ​សកម្មជន​គណបក្ស​នយោបាយ រង​ការវាយដំ​ដោយ​ហិង្សា ​ក្នុង​អំ​ឡុង​ពេល​​ឃោស​នា​បោះ​ឆ្នោត​៕

ប្រភពពត៌មាន :សំលេងប្រជាធិបតេយ្យ VOD

Share this: