ដោយ យាង សុជាមេត្តា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអោយដឹងថា
បណ្ដឹងសរុបចំនួន៤៦ គ.ជ.ប
ទទួលបានតាមរយៈគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតនោះ
រួមមានបណ្ដឹងមកពីគណបក្សប្រជាជនកម្ពុជា ចំនួន ១០បណ្ដឹង
គណបក្សសង្រ្គោះជាតិ ២២បណ្ដឹង
ហើយបណ្ដឹងផ្សេងទៀតបានមកពីអាជ្ញាធរក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរ
ឃុំ សង្កាត់មួយចំនួន។ ក្នុងចំណោមបណ្ដឹងទាំង៤៦ នោះ បណ្ដឹងដែល គ.ជ.ប
ទទួលបានច្រើនជាងគេ គឺបានមកពីរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ គ.ជ.ប មិនបានពិពណ៌នាអោយបានលម្អិតពីករណីដែលទាក់ទងបណ្ដឹងទាំង៤៦ នោះទេ ហើយក៏មិនបានបញ្ជាក់ប្រាប់មូលហេតុថា ហេតុអ្វីបានជាបណ្ដឹងភាគច្រើនបានមកពីទីក្រុងភ្នំពេញ នោះទេ។
តាមរបាយការណ៍ដែល គ.ជ.ប បានចេញផ្សាយកាលពីម្សិលមិញ ក្នុងចំណោមបណ្ដឹងដែល គ.ជ.ប ទទួលបាន បណ្ដឹងមួយចំនួនត្រូវបានដោះស្រាយរួចហើយ ដោយបណ្ដឹងខ្លះ ដើមបណ្ដឹងបានដកពាក្យបណ្ដឹងវិញ បណ្ដឹងខ្លះត្រូវបានដោះស្រាយតាមរយៈការផ្សះផ្សាគ្នា បណ្ដឹងខ្លះត្រូវបាន គ.ជ.ប ជូនដំណឹងបដិសេធ និងបណ្ដឹងខ្លះទៀតត្រូវបានចារបដិសេធតែម្តង។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអោយដឹងនៅថ្ងៃនេះថា បន្ថែមពីលើបណ្ដឹងក្នុងរបាយការណ៍កាលពីថ្ងៃទី២ កក្កដា គ.ជ.ប បានទទួលបណ្ដឹងថែមចំនួន១១ ទៀត។ ក្នុងចំណោម ១១បណ្ដឹងចុងក្រោយនេះ មាន ៤បណ្ដឹងបានមកពីគណបក្សប្រជាជនកម្ពុជា និង ៦បណ្ដឹងទៀតបានមកពីគណបក្សសង្គ្រោះជាតិ៖ «បណ្ដឹងរហូតមកដល់ពេល នេះសរុប យើងទទួលបាន ៤៦បណ្ដឹងពីរាជធានីខេត្តចំនួន១២ ហើយក្នុងនោះមានបណ្ដឹងដោយគណបក្សប្រជាជនកម្ពុជា មាន ១០បណ្ដឹង ហើយបណ្ដឹងនេះត្រូវបានដោះស្រាយ៥ហើយ នៅសល់៥ទៀត។ បណ្ដឹងដោយគណបក្សសង្គ្រោះជាតិ មាន ២២បណ្ដឹង ត្រូវបានដោះស្រាយ ១១បណ្ដឹង ហើយនៅសល់ ១១បណ្ដឹងទៀត»។
នាយកអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិក (Nicfec) លោក ហង្ស ពុទ្ធា បានមានប្រសាសន៍នៅថ្ងៃទី៣ កក្កដា នេះថា តាមការយល់ឃើញរបស់លោក បណ្ដឹងដែលគណបក្សនយោបាយបានប្ដឹងទៅកាន់ គ.ជ.ប ភាគច្រើនកើតឡើងដោយសារបញ្ហាការដាក់ស្លាកគណបក្សនយោបាយ ការរំខានពីគណបក្សនយោបាយមួយទៅគណបក្សនយោបាយមួយទៀតក្នុងពេលឃោសនា បោះឆ្នោត ការមិនទទួលយកដំណោះស្រាយរបស់គណៈកម្មការឃុំសង្កាត់រៀបចំការ បោះឆ្នោត និងក្រុមប្រឹក្សាឃុំសង្កាត់។
លោក ហង្ស ពុទ្ធា៖ «យើងឃើញថា គណបក្សសង្គ្រោះជាតិ ហាក់ដូចជាទទួលនូវការរារាំងច្រើន ពិសេស គឺពេលខ្លះហ្នឹងឯង គឺក្រុមគណបក្សផ្សេងហ្នឹងឯង រារាំងមិនអោយធ្វើដំណើរកាត់កន្លែងរបស់ខ្លួន។ ដូច្នេះ ឡានគឺត្រូវបកថយក្រោយ បើទោះបីជាថាផ្លូវហ្នឹង គឺជាផ្លូវទីសាធារណៈក៏ដោយ ប៉ុន្តែប្រសិនបើជាឡានហ្នឹងដាច់ហ្វូងមួយអ៊ីចឹងទៅ ក្នុងន័យថា ឈប់ការងារ ហើយគ្រាន់តែបើកកាត់ហ្នឹង គឺមានការរារាំងមិនអោយឆ្លងកាត់នោះទេ»។
លោក ទេព នីថា បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត និងអ្នកគាំទ្រគណបក្សនយោបាយគ្រប់និន្នាការទាំងអស់ ត្រូវគោរពច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីផ្សេងៗរបស់ គ.ជ.ប និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត៕