យន្តការ៨ចំណុច និងការបកស្រាយខ្លឹមសារខ្លីៗរបស់ចំណុចនីមួយៗ
យន្ត ការ៨ចំណុច
និងការបកស្រាយខ្លឹមសារខ្លីៗពីសារប្រយោជន៍របស់ចំណុចនីមួយៗ
ដើម្បីរៀបចំសង្គមប្រជាធិបតេយ្យដែលសិទ្ធិនិងអំណាចស្ថិតក្នុង
កណ្តាប់ដៃរបស់ប្រជាពលរដ្ឋមានហើយសិទ្ធិនិងអំណាចត្រូវធានាដោយ
ប្រព័ន្ធមួយជាអចិន្ត្រៃយ៏
១. ត្រូវកំណត់អាណត្តិនាយករដ្ឋមន្រ្តី ( ត្រឹមពីរអាណត្តិ ) ៖
ការកំណត់ត្រឹមពីរអាណត្តិនេះ
គឺជៀសវាងកុំឲ្យនាយករដ្ឋមន្រ្តី
មានឱកាសបង្កើតជាបណ្តាញខ្សែរយៈ គ្រួសារ
បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋពង្រឹងអំណាចរហូតដល់បង្កើតជា
របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយម
បំផ្លាញដល់ផលប្រយោជន៍ជាតិ និងប្រជាជន។
២. នាយ
ករដ្ឋមន្រ្តីមិនត្រូវបានអនុញ្ញាតឲ្យបង្កើតក្រុមអង្គរក្សដោយ
ខ្លួនឯង ៖ ការ បង្កើតក្រុមអង្គរក្សដោយខ្លួនឯង
ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ
បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់
ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សា
និងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។
៣. នា
យករដ្ឋមន្រ្តីត្រូវរស់នៅក្នុងនិវេសនដ្ឋានដែលផ្តល់ដោយរដ្ឋ ៖
គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ
និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ
សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ
បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់
បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់
មុខមាត់ដល់ប្រទេសជាតិផងដែរ។
៤. បង្កើត តុលាការរដ្ឋបាល ៖
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ
ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ
ក្នុងការបំពេញការងារ
ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់
នៃលិខិតស្នាម ឬសេចក្តីសម្រេច
ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។
៥. ឋាន ន្តរសក្តិ៍ចាប់ពីឧត្តមសេនីយ៍យោធា
និងនគរបាលត្រូវសុំសេចក្តីទុកចិត្តពីសភា ៖ វិធានការនេះ
គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ
អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់
ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី
និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់
ការប្រើប្រាស់កងកំលាំងប្រដាប់
អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។
៦. អព្យា ក្រិត្យមន្ត្រីរាជការ ៖ ការដាក់ឲ្យអនុវត្តចំណុចនេះ
គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំ
នាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ
និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ
របស់រដ្ឋ ។ ដូច្នេះ
មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។
ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍
គណបក្ស។
៧. ប្រជាពលរដ្ឋបោះឆ្នោតដោយផ្ទាល់ ជ្រើសរើស
ឬទំលាក់តំណាងឃុំ-សង្កាត់/ក្រុង-ស្រុក-ខណ្ឌ/ខេត្ត-រាជ ធានី ៖
គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់
ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច
ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ
ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។
៨. ប្រើ
ប្រព័ន្ធឯកត្តនាមសំរាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ៖
ប្រព័ន្ធឯកត្តនាមនេះ
បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង
រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត
បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន
ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។
តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់
ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ
តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល
យ៉ាងមានប្រសិទ្ធភាព
និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ
និងផលប្រយោជន៍ប្រជាជនពិតៗ។
The eight mechanisms are as follows:
1. Premiership shall be limited to two terms in office ONLY;
2. Prime Minister shall not be allowed to establish his own bodyguard unit;
3. Prime Minister shall be required to live in a State residence;
4. Administrative court shall be established;
5. Nomination of police and military generals shall be validated by the National Assembly;
6. Civil Servants shall be banned from political party affiliation;
7. Direct voting system shall be applied to elect or remove representatives at all levels
(Commune/Sangkat, District/Khan/Town and Province/Capital);
8. Uninominal system of election shall be applied to elect members of Parliament.